Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែមិថុនា តំបន់មួយចំនួន​នឹងមាន​ភ្លៀងធ្លាក់​ខ្លាំង ពិសេស​តំបន់​ឆ្នេរ និងនៅ​លើផ្ទៃសមុទ្រ សូមបង​ប្អូនប្រជា​នេសាទ បង្កើន​ការប្រុង​ប្រយ័ត្នខ្ពស់ !

08-06-2017 07:15

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការ ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះជ្រលងសម្ពាធទាបបាន និងកំពុងគ្របដណ្តប់លើតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា ខណៈខ្យល់មូសុដនិរតីក៏បាន និងកំពុងមានឥទ្ធិពលលើកម្ពុជាផងដែរ។

ស្ថានភាពបែបនេះបណ្តាលឲ្យ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកទាំងស្រុង៖