(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក សៀរ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ អ្នកនាំពាក្យបក្សកាន់អំណាច ព្រមានគណបក្សប្រឆាំង រឿងចង់កាន់កាប់ព្រឹទ្ធសភា ខណៈទទួលបាន ឃុំ/សង្កាត់ភាគតិច
២៖ រាជធានីភ្នំពេញ ជាបេះដូងនៃកម្ពុជា, គណបក្សប្រជាជន កើនសំឡេងឆ្នោតជាង៩ម៉ឺនសំឡេង បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ ខណៈ CNRP កើនត្រឹមជាង៣ម៉ឺនសំឡេង
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយចិញ្ចឹមបីបាច់កូនៗរបស់ លោក អ៉ិត សេដ្ឋា ក្រោយបង្គោលគ្រួសារ ទទួលមរណភាព
៤៖ គ.ជ.ប៖ ក្រោយប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ៤៥ថ្ងៃ ក្រសួងមហាផ្ទៃ នឹងផ្លាស់ប្ដូរមេឃុំ-ចៅសង្កាត់ថ្មីហើយ, លទ្ធផលផ្លូវការនឹងប្រកាសថ្ងៃទី២៥ ខែមិថុនា
៥៖ សហជីព១០នាក់ ត្រូវរោងចក្រព្យួរការងារដោយចោទថា ញុះញង់ឲ្យកម្មករតវ៉ាសុំបន្ថែមថ្ងៃឈប់សម្រាក សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់
៦៖ គ.ជ.ប បញ្ជាក់ថា មិនទាន់មានផ្សាយលទ្ធផលផ្លូវការពីអាសនៈឃុំ-សង្កាត់ នៅឡើយទេ
៧៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ក្នុងខណ្ឌច្បារអំពៅ
៨៖ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន ១៨រូប ត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យ តម្លើងឋានន្តរស័ក្ដិ
៩៖ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ បណ្តាលឲ្យមនុស្ស១១នាក់ រងរបួស ខ្លះបាក់ដៃ ខ្លះបាក់ជើង
១០៖ គេហទំព័របែបកំសាន្ត Khmertalking កំពុងទទួលការចាប់អារម្មណ៍ពីអ្នកអាន នឹងកំពុងដាក់ដំណើរការ App លើទូរស័ព្ទដៃ !

* ព័ត៌មានអន្តរជាតិ (World News)
១៖ ពេលនេះប្រទេសជប៉ុន «កំពុងតែជួយបំពាក់បំប៉នវៀតណាម ដើម្បីទប់ទល់ឥទ្ធិពលចិន» នៅសមុទ្រចិនខាងត្បូង!
២៖ បែកធ្លាយសារអ៊ីម៉ែល លោកស្រី គ្លីនតុន៖ អាមេរិកធ្លាប់ដឹងថា ប្រទេសកាតា គាំទ្រជាសម្ងាត់ដល់ក្រុមភេរវករ ហើយអារ៉ាប៊ីសាអូឌីត ក៏ដូចជាគ្នាដែរ
៣៖ យន្តហោះយោធារបស់មីយ៉ាន់ម៉ា ដែលផ្ទុកមនុស្សជាង១០០នាក់ បានដាច់ការទាក់ទងមុននេះបន្តិច
៤៖ អ្នកជំនាញអាមេរិក៖ «អារ៉ាប៊ីសាអូឌីត និងអារ៉ាប់ ព្រួតគ្នាខាំប្រទេសកាតា ដោយសាររឿងលុយ មិនមែនរឿងភេរវកម្មនោះទេ»
៥៖ រដ្ឋាភិបាលកូរ៉េខាងត្បូង «អំពាវនាវឲ្យទីក្រុងព្យុងយ៉ាង ព្រមទទួលយកក្រុមផ្តល់ជំនួយមនុស្សធម៌» ដើម្បីជាកិច្ចចាប់ផ្តើម ធ្វើឲ្យទំនាក់ទំនងអន្តរកូរ៉េប្រសើរឡើង!
៦៖ ហ្វីលីពីន ផ្អាកការបញ្ជូនពលករទៅកាន់ប្រទេសកាតា ដោយសារវិបត្តិការទូត
៧៖ ប្រទេសឥណ្ឌា ទទួលរងការរិះគន់រឿង ចាយលុយច្រើនហួស លើការអភិវឌ្ឍវិស័យអវកាស ខណៈដែលប្រជាជនរាប់រយលាននាក់មានជីវភាពក្រីក្រ ៕