(ភ្នំពេញ)៖ គម្រោង Euro Ville ជាគម្រោងពិសេសចុងក្រោយធំបំផុតរបស់បុរី ប៉េង ហួត ដែលប្រើពេលធ្វើដំណើរប្រមាណជា១០នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស នេះជាគម្រោងដ៏មានសក្តានុពលទាក់ទាញបំផុត ដែលក្នុងនោះមានហេតុផល៥យ៉ាង ដែលអ្នកចង់បានផ្ទះបែបទាន់សម័យ ល្មមអាចពិចារណាទិញបាន។
ហេតុផលទាំងប៥យ៉ាងនោះ រួមមាន៖
១. បញ្ចុះតំលៃពិសេសរហូតដល់ 8%៖ ជាទូទៅបុរីប៉េងហួត មិនមែនចេះតែបញ្ចុះតំលៃនោះទេ ទាល់តែមានការបើកលក់គម្រោងថ្មីទើបអាចចុះថ្លៃបាន ដូចនេះអតិថិជនដែលជាវបានក្នុងកំលុងពេល ប្រូម៉ូសិន នឹងទទួលបានផលចំណេញយ៉ាងច្រើន ពិសេសគឺអាចទិញបានក្នុងតម្លៃមួយដែលទាប ហើយអាចជ្រើសរើសបានទីតាំងដែលល្អៗមុនគេ បើធៀបនឹងពេលដែលសំណង់សង់រួចរាល់ តម្លៃក៏មានការកើនឡើងខ្ពស់ ហើយទីតាំងក៏មិនមាននៅសល់ច្រើនសំរាប់រើសដែរ។
២. ម៉ូដថ្មីដ៏គួរអោយទាក់ទាញ ៖ដោយសារតែបុរីប៉េងហួត ដឹងពីតំរូវការពិតប្រាកដរបស់អតិថិជន ទើបបុរីមួយនេះបានព្យាយាមធ្វើការវិវឌ្ឍន៍ម៉ូតផ្ទះពីមួយដំណាក់កាល ទៅមួយដំណាក់កាលអោយកាន់តែមានភាពល្អ ប្រសើរ និងជម្រុញការរស់នៅកាន់តែមានៅភាពងាយស្រួល ដូចនេះក៏សម្រេចបង្កើតម៉ូដឌីហ្សាញផ្ទះវីឡាថ្មីសម្រាប់គម្រោងនេះឡើង។ ផ្ទះវីឡាច្រើនប្រភេទ រាប់តាំងពីវីឡាភ្លោះ ដល់វីឡាឃីង នឹងមកផ្ដុំគ្នាលើគម្រោងដី ២០ ហិចតានេះ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំបុរី ប៉េង ហួត មិនទាន់បង្ហើបលម្អិតពីម៉ូដផ្ទះវីឡាថ្មីនេះនៅឡើយ ដោយចង់ឲ្យអតិថិជនមកមើលទាំងអស់គ្នានៅថ្ងៃបើកលក់ដំបូងតែម្ដង។
៣. ជាប់សួនកម្សាន្តបែបអឺរ៉ុប៖ ទីតាំងគម្រោង គឺជាប់នឹងគម្រោងសួនកម្សាន្តបែបអឺរ៉ុបដំបូងគេនៅកម្ពុជា (Euro Park) តែម្ដង ដែលជាសួនកំសាន្តបែបទំនើប និង ថ្មីបំផុតនៅប្រទេសកម្ពុជា។ សួនកំសាន្តនេះនឹងមានជាភោជនីយដ្ឋានល្បីៗ និង ការកំសាន្តដ៏សម្បូរបែប ជាមួយនឹងទេសភាពស្រស់បំព្រងតាមដងទន្លេសម្បនិមិត្ត ដែលរចនាឡើងតាមបែបបស្ចឹមប្រទេស សំរាប់ការលំហែអារម្មណ៍បែបថ្មី ដែលមិនធ្លាប់មានពីមុនមក។ សួនកម្សាន្តដ៏សម្បូរបែបនេះ នឹងក្លាយជាកន្លែងកំសាន្តដ៏ពេញនិយម សំរាប់អតិថិជនដែលរស់នៅក្នុងបុរី និង សាធារណជនទូទៅមកលេងកម្សាន្តផងដែរ។ ពិសេសទៀត គឺមានសាលសន្និសិទ (អគារជួលការ រឺ កម្មវិធីផ្សេងៗ) ដែលជម្រុញអោយការរស់នៅកាន់តែមានភាពងាយស្រួល និង សម្បូរបែបគ្រប់បែបយ៉ាង ស្ថិតនៅក្នុងទីកន្លែងតែមួយ។
៤. Lifestyle កាលីប៖ ត្បិតមានសួនកម្សាន្តបែបអឺរ៉ុបមែន តែភាពអ៊ូអរមិនអាចឮរំខានដល់ការរស់នៅក្នុងគម្រោង Euro Ville បានឡើយ។ បរិយាកាសបរិសុទ្ធ ស្ងប់ស្ងាត់ មានសួនកំសាន្តបៃតង ប្រាកដជាស័ក្ដិសមសម្រាប់អ្នកត្រូវការរស់នៅបែបជីវិតឯកជន។ម្យ៉ាងទៀត ទីតាំងនេះ នឹងសម្បូរបែប ដោយមាន ផ្សារទំនើប រោងកុន កីឡដ្ឋាន សាលារៀនស្តង់ដារអន្តរជាតិ (មានរួចហើយ) អគារខុនដូ....ល..... ខណៈផ្សារ F & B street ដែលស្រដៀងនឹង TK Avenue ក៏នឹងលេចរូបរាងនៅបឹងស្នោរដែរ។ នេះតាមថ្នាក់ដឹកនាំបុរី ប៉េង ហួត បង្ហើបប្រាប់។
៥. ទីតាំង និងគុណភាពសំណង់៖ គម្រោងនៅបុរី ប៉េង ហួត បឹងស្នោរ មួយនេះ មិនឆ្ងាយពីទីក្រុងភ្នំពេញនោះឡើយ ពោលគឺធ្វើដំណើរប្រមាណជា ១០ នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស។ ផ្លូវជាតិលេខ១ ទៀតសោត ត្រូវបានជួសជុល និងពង្រីកយ៉ាងធំទូលាយជិតរួចរាល់ ១០០% ផងដែរ។ ក្រៅពីម៉ូដថ្មីដែលគួរអោយទាក់ទាញ បើនិយាយពីគុណភាពសំណង់គឺសុទ្ធតែត្រូវបានទទួលស្គាល់ ថាមានគុណភាពល្អ គួរអោយជឿជាក់។ ការបង្កើតទំនុកចិត្តសម្រាប់អតិថិជន ជាគោលដៅអាទិភាពមួយរបស់ ប៉េង ហួត គ្រុប។
ចង់ដឹងលម្អិតពីគម្រោង Euro Ville សូមមកកាន់គ្រប់ការិយាល័យលក់ទាំងអស់របស់បុរី ប៉េង ហួត នៅថ្ងៃបើកលក់ដំបូង នៅថ្ងៃទី៩ មិថុនានេះ ដើម្បីអាចជ្រើសរើសទីតាំងផ្ទះបានល្អមុនគេ។
សូមទាក់ទងទូរសព្ទលេខ ០១៧/០១៦/០៩៨ ៥៩ ៦៧ ៨៩ ឬចូលផេកហ្វេសប៊ុក Borey Peng Houth និង វេបសាយ www.penghuoth.com ៕