(ភ្នំពេញ)៖ នៅវេលាម៉ោង០៤៖២០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ អគ្គិភ័យដែលឆាប់ឆេះរោងចក្រធុនតូច កែច្នៃកាកស្រាបៀរ «ហ្វីដប្រូខេអេច» ជាចំណីសត្វនោះ បានរលត់ទៅវិញហើយ ក្រោយកម្លាំងសមត្ថកិច្ចជួនអន្ដរាគមន៍អត់ឡានទឹក៦គ្រឿង។
ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានបញ្ជាក់ថា មូលហេតុនៃការបង្កឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពី កម្មករផ្សារដែក ហើយធ្លាក់កម្ចេចភ្លើងឆេះចំណីសត្វ ទើបបង្កជាភ្លើងឆេះតែម្ដង។ ប៉ុន្ដែទោះជាយ៉ាងណា ក្រោយកើតហេតុកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដឹកនាំដោយលោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានចេញជួយអន្ដរាគមន៍ ដោយរថយន្ដពន្លត់អគ្គិភ័យ១០គ្រឿង ហើយបាញ់អស់តែ៦គ្រឿងតែប៉ុណ្ណោះ។
យ៉ាងណាមិញ ចំពោះការខូចខាតវិញមិនត្រូវបានសមត្ថកិច្ចឲ្យដឹងនោះទេ ព្រោះពេលនេះកំពុងធ្វើកំណត់ហេតុនៅឡើយ ប៉ុន្ដែបើពិនិត្យតាមភាពជាក់ស្ដែង គឺមិនមានរងការខូចខាតខ្លាំងនោះទេ៕