(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង ស្ថាប័ន អង្គការមិនមែនរាជរដ្ឋាភិបាលកម្ពុជា ធ្វើកិច្ចការដើម្បីកុមារ នឹងរៀបចំ ពិធីមីទ្ទិញអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ០១មិថុនា, ទិវាកុមារកម្ពុជាឆ្នាំ២០១៧ ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម» និងខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ការពារកុមារពូពលកម្មនៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ»។
ពិធីខាងលើនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានកាចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត៕