(ភ្នំពេញ)៖ ខណៈពេលនេះនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ អគ្គិភ័យកំពុងឆាបឆេះរោងចក្រឈ្មោះ «តៃងួន» ផលិតចំណីសត្វ យ៉ាងសន្ធោសន្ធៅស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ នេះបើតាមលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ​ ប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិច។

បើតាមអភិបាលខណ្ឌ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍បាញ់ពន្លត់៕