(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រ កាន់តែច្រើនឡើងពីសំណាក់ប្រិយមិត្តអ្នកអាន ក៏ដូចជាដើម្បីវិវឌ្ឍន៍ខ្លួនឲ្យ​ទាន់នូវសម័យបច្ចេកវិទ្យាទំនើប នាពេល បច្ចុប្បន្ននេះ ហើយបាញ់បញ្ជូនដំណឹងថ្មីៗដល់ដៃប្រិយមិត្តអ្នកអាន, គេហទំព័រកម្សាន្ត Khmertalking ជាបុត្រសម្ព័ន្ធរបស់ Fresh News ដែលជាចំណីអារម្មណ៍ និងជាដំណឹង​កម្សាន្តដ៏សម្បូរបែបរបស់ប្រិយមិត្ត បានសម្រេចបង្កើតជា App នៅលើទូរស័ព្ទ ដែលលោកអ្នកអាចទាញយក (Install) តាមរយៈ App Store (iOS) និង Play Store (Android) មកទុកនៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ បែបកំសាន្តៗយ៉ាងច្រើនក្នុងមួយថ្ងៃៗ។

Khmertalking គឺជាគេហទំព័រកម្សាន្តមួយ ដែលប្រមូលផ្ដុំទៅដោយព័ត៌មានគ្រប់ប្រភេទ មានដូចជា តារាខ្មែរ តារាបរទេស កីឡាជាតិ-អន្តរជាតិ ព័ត៌មានអន្តរជាតិ សុខភាព ចំណេះដឹងខ្លីៗ វិទ្យាសាស្ត្រ អំពីភពផែនដី បច្ចេកវិទ្យា អាហារ រូបភាពប្លែកៗ និងវិដេអូកម្សាន្តជាច្រើនទៀត ដែលជាបណ្ដុំព័ត៌មាន ធ្វើឲ្យលោកអ្នកមិនអាច មើលរំលងបាន។

ក្រុមការងាររបស់ គេហទំព័រ Khmertalking ដែលមានជំនាញ បទពិសោធបច្ចេកទេសយូរឆ្នាំ និងមានអ្នកព័ត៌មានប្រកបដោយវិជ្ជាជីវៈបទពិសោធក្នុង ការស្រាវជ្រាវ ស្វះស្វែងរកព័ត៌មានគ្រប់ទិសទី នឹងនៅតែបន្តពុះពារ រិះរកនូវអ្វីដែលថ្មី ប្លែក ជាដំណឹងកម្សាន្តដល់ប្រិយមិត្តអ្នកអាន គ្រប់ទិសទីបន្ថែមទៀត ដើម្បីបម្រើអារម្មណ៍ នៅក្នុងសមរភូមិព័ត៌មាន នៃសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មិនឲ្យលោកអ្នកខកបំណងឡើយ៕