(ភ្នំពេញ)៖ ដើម្បីជំរុញឲ្យកុមារមានភាពអង់អា ចក្លាហាន បានបង្ហាញពីសមត្ថភាព ទេពកោសល្យរួមទាំងស្មារតីប្រកួតប្រជែងផងដែរនោះផ្សារទំនើប រតនា ផ្លាហ្សា អេន ហូថេល បានរៀបចំកម្មវិធីកីឡាម៉ារ៉ាតុងកុមារឆ្នាំ ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ និងទី២ ខែកក្កដានេះ នៅមណ្ឌលកម្សាន្តកុមារ Pamakme ស្ថិតនៅជាន់ទី៣នៃផ្សារទំនើបរតនាផ្លាហ្សា។
ក្នុងនោះដែរ ការប្រកួតវីដេអូសកម្មភាពកុមារក្រោមអាយុ៣ឆ្នាំ ក៏ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៩ មិថុនា ២០១៧ ។
លក្ខខណ្ឌចូលរួមកម្មវិធីនេះ គឺមាតាបិតាគ្រាន់តែថតវីដេអូសកម្មភាពរបស់កូនៗលោកអ្នក ដែលមានអាយុក្រោមអាយុ៣ឆ្នាំក្នុងរយៈពេល៣០វិនាទី ដែលសកម្មភាពតែម្នាក់ឯង ឬ ជាមួយម្តាយឪពុក ដែលមានភាពស្រស់ស្អាតប្លែក និងគួរឲ្យស្រលាញ់ រួចផ្ញើវីដេអូនោះទៅកាន់ប្រអប់សារនៃគេហទំព័រហ្វេសប៊ុកRatana Plaza និងស្វែងរកការគាំទ្រតាមរយៈ Like & Share ពីមិត្តរបស់លោកអ្នក បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះលើគេហទំព័រហ្វេសប៊ុក Ratana Plaza (១Like=១ពិន្ទុ១Share=២ពិន្ទុ)។
វីដេអូដែលទទួលជយលាភីចុងក្រោយ៣នាក់នឹងទទួលបានរង្វាន់សរុបរហូតដល់ ១០០ដុល្លារ ហើយអ្នកឈ្នះទំាង៣រូបនេះ នឹងត្រូវប្រកាសនៅថ្ងៃប្រកួតកីឡាម៉ារ៉ាតុងកុមារ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅសួនកម្សាន្តកុមារផ្សារទំនើបរតនាផ្លាហ្សាជាន់ទី៣។
ចំនែកអ្នកដែលបានចុះឈ្មោះ ដើម្បីចូលរួមប្រកួតកីឡា ម៉ារ៉ាតុងកុមារ រួមមានកីឡាប្រណាំងវារប្រណាំងដើរទាត់បាល់បញ្ចូលទីបោះបាល់បញ្ចូលកន្ត្រកឆ្លងកាត់ឧបសគ្គនិងការប្រកួតផ្គុំរូបភាពនឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សរុប ២,០០០ដុល្លារ) សម្រាប់អ្នកដែលទទួលបានជ័យលាភី។
គួរបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីនេះ គឹចូលរួមសហការដោយ ផ្សារទំនើបសូរិយា ផ្សារទំនើបសុណ្ណា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential មណ្ឌលកម្សាន្តកុមារ Pamakme ក្រុមហ៊ុនឌីជី អ៊ីនធឺណិត ក្រុមហ៊ុន Coca Cola ក្រុមហ៊ុនម៉ាស្ទ័រស៊ូគីស៊ុប និងម៉ាស្ទ័រគ្រីល ក្រុមហ៊ុន XoomFlex.Ssia និងដៃគូផ្សព្វផ្សាយ VAYO និងក្រុមហ៊ុន SABAY ។
តោះ! នៅចំាអីទៀតនេះជាឱកាសល្អសម្រាប់កូនៗលោកអ្នកបានបង្ហាញពីសមត្ថភាព និងភាពក្លាហានជាពិសេសទទួលបានភាពសប្បាយរីករាយ រួមជាមួយរង្វាន់យ៉ាងច្រើនទៀតសរុបជាង ២,០០០ដុល្លារ)៕