(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន បានប្រោសព្រះរាជទានតម្លើងឋានន្តរស័ក្តិជូននាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន ១៨រូប ពីវរសេនីយ៍ឯក ទៅជាឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា មន្រ្តីយោធា ដែលតម្លើងឋានន្តរស័ក្តិទៅជាឧត្តមសេនីយ៍ទោ មានចំនួនមួយរូប និងតម្លើងឋានន្តរស័ក្តិទៅជាឧត្តមសេនីយ៍ត្រី មានចំនួន ១៧រូប។
ការសម្រេចប្រោសព្រះរាជទានតម្លើងឋានន្តរស័ក្តិនេះ បានធ្វើឡើងបន្ទាប់ពីនាយទាហានទាំង ១៨រូប បានសាងស្នាដៃជាច្រើនក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ព្រះមហាក្សត្រខ្មែរ ក៏បានត្រាស់បង្គាប់ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបន្ទុកអនុវត្តន៍លើអនុក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាផងដែរ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖