(ភ្នំពេញ)៖ ពលរដ្ឋខ្មែរចំនួន២២នាក់ នាថ្មីៗនេះ ត្រូវបានអាជ្ញាធរថៃ ខេត្តសាកែវ ឃុំខ្លួនពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ និង២នាក់ទៀតក៏ត្រូវចាប់ខ្លួន ពីបទចូលរួមពាក់ព័ន្ធផងដែរ។ នេះតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង២៤នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តសាកែវ ដោយពុំមានការធ្វើបាប ឬធ្វើទុកបុកម្នេញអ្វីឡើយ ហើយទទួលបានការផ្ដល់របបអាហារ ៣ពេលក្នុង១ថ្ងៃ។ លោកបានបញ្ជាក់បន្ថែមទៀតថា ស្ថានអគ្គកុងស៊ុល កំពុងស្វែងរកមេធាវីស្ម័គ្រចិត្តការពារក្ដី ឲ្យពលរដ្ឋខ្មែរទាំង២៤នាក់ ក្នុងពេលកាត់ក្ដី នាពេលខាងមុខនេះ ហើយស្នើសុំការយោគយល់លើកលែងទោសដល់ពួកគាត់ផងដែរ។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះពលរដ្ឋខ្មែរទាំង២៤នាក់ ដែលត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួន នៅពន្ធនាគារខេត្តសាកែវ៖