(ភ្នំពេញ)៖ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់, នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញ លិខិត ប្រកាសថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត គណបក្សសង្រ្គោះជាតិ ទទួលបានតំណែងមេឃុំ-ចៅសង្កាត់មិនដល់៥០០ឃុំ-សង្កាត់​ ក្នុងចំណោម ១៦៤៦ឃុំ-សង្កាត់ ខណៈ គ.ជ.ប មិនទាន់ប្រកាសផ្លូវការនៅឡើយ។

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងនៅលើបណ្តាញសង្គម Facebook ថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតប្រមាណ៣០ម៉ឺននាក់ ជាការឡើងគួរឲ្យកត់សំគាល់ បើប្រៀបធៀបកាលពីឆ្នាំ២០១៣។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ Fresh News បានចេញផ្សាយ «លទ្ធផលបឋមក្រៅផ្លូវការ» ដែលទទួលបានពីភ្នាក់ងារព័ត៌មានតាម បណ្តាខេត្តនានា នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដោយបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួល ១១៦៣ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិ ទទួលបាន៤៨២ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ១ឃុំ៕