(បន្ទាយមានជ័យ)៖ រហូតមកដល់វេលាម៉ោង ១១យប់ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ជំនន់ទឹកភ្លៀងដែលហូរកាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ ២០០ម៉ែត្រ ស្ថិតនៅត្រង់ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល និងភូមិកូនដំរី សង្កាត់និមិត្ត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្រកវិញហើយ បន្ទាប់ពីអាជ្ញាធរសម្រេចកាយប្រឡាយបង្ហូរទឹកទៅកាន់កន្លែងផ្សេង។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងចុះទៅរំដោះជំនន់ទឹកភ្លៀងកុំឲ្យហូរកាត់ផ្លូវនេះ បានឲ្យដឹងថា ទឹកជំនន់នេះ មួយចំណែកបង្កឡើងដោយទឹកភ្លៀង និងមួយចំនួនហូរធ្លាក់ពីប្រទេសថៃ៕