(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាត់ចែងតំណាងរបស់ខ្លួនយកថវិកាមួយចំនួនចូលរួមបុណ្យ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពលោក ញាណ តៃស៊ី ចៅសង្កាត់ឡាបានសៀក។
តាមរយៈតំណាងរបស់ខ្លួន លោកអភិបាលខេត្តរតនគិរី បានសម្តែងការសោកស្តាយខ្លាំងចំពោះមរណភាពរបស់លោក ញាណ តៃស៊ី។ លោកអភិបាលខេត្តរតនគិរី បានចាត់ទុកមរណភាពរបស់លោក ញាណ តៃស៊ី គឺជាការបាត់បង់មន្រ្តីដ៏ល្អមួយរូបនៅក្នុងខេត្តរតនគិរី។
លោក ញាណ តៃស៊ី ចៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ក្នុងអាយុ ៧៤ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្នសពរបស់លោកត្រូវបានក្រុមគ្រួសារតម្កល់ទុក ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៅក្រុងបានលុង ខេត្តរតនគិរី៕