(បន្ទាយមានជ័យ)៖ នៅយប់ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ ២០០ម៉ែត្រ ស្ថិតនៅត្រង់ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល និងភូមិកូនដំរី សង្កាត់និមិត្ត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងកុំឲ្យហូរកាត់ផ្លូវជាតិ ដែលអាចនាំឲ្យខូចផ្លូវនេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីយប់ថ្ងៃនេះ បានចុះទៅដល់កន្លែងជន់លិច និងរិះរកវិធីបញ្ចៀសជំនន់ទឹកភ្លៀងកុំឲ្យហូរកាត់លើផ្លូវជាតិ៕