(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, កញ្ញា​ ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា និង លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតម្សិលមិញ គណបក្សប្រជាជនកម្ពុជា កើនជាង៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតឆ្នាំ២០១៣ ហើយឆ្នាំ២០១៨ នៅតែជាបក្សដឹកនាំរាជរដ្ឋាភិបាល
២៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងថា ក្តីស្រមៃចង់ឈ្នះការបោះឆ្នោតឃុំសង្កាត់រហូតដល់៧៥% ដើម្បីកាន់កាប់ព្រឹទ្ធសភា ក្លាយជាប្រមុខរដ្ឋស្តីទី របស់គណបក្សសង្រ្គោះជាតិ ត្រូវបានទទួលបរាជ័យយ៉ាងអាម៉ាស់
៣៖ គណបក្សសង្រ្គោះជាតិ បានកើនឡើងឃុំ-សង្កាត់មួយចំនួន ក្នុងការបោះឆ្នោតឃុំ/សង្កាត់ ប៉ុន្តែស្រុតបាត់សំឡេងយ៉ាងច្រើន បើប្រៀបធៀបសំឡេងឆ្នោតឆ្នាំ២០១៣
៤៖ អង្គការអន្តរជាតិចំនួន៣ ដែលបានចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ វាយតម្លៃខ្ពស់ ចំពោះការបោះឆ្នោតឃុំ/សង្កាត់នៅកម្ពុជា
៥៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជួយឲ្យការបោះឆ្នោតឃុំ/សង្កាត់ លើកនេះ ដំណើរការដោយជោគជ័យ
៦៖ លិខិតមិត្តអ្នកអាន៖ អំនួតខុសក្បួន ធ្វើឱ្យគណបក្សដែលឈ្នះជាង៤០០ ឃុំសង្កាត់ ប្រកាសថាជោគជ័យលើបក្សដែលឈ្នះជាង១១០០ ឃុំសង្កាត់ !
៧៖ ស្ថានទូតអាមេរិក អំពាវនាវឲ្យគ្រប់គណបក្សទាំងអស់នៅកម្ពុជា យកទទួលលទ្ធផលនៃការបោះឆ្នោត
៨៖ លោក កឹម សុខា ទទួលស្គាល់ថា គណបក្សសង្រ្គោះជាតិដណ្តើមបាន មេឃុំ-ចៅសង្កាត់មិនដល់៥០០ ក្នុងចំណោម១៦៤៦ឃុំ-សង្កាត់
៩៖ គ.ជ.ប បានបញ្ជាក់ថា រាល់បណ្ដឹងតវ៉ានឹងលទ្ធផលបោះឆ្នោត ត្រូវធ្វើតាមឋានានុក្រមរបស់ គ.ជ.ប និងតាមនីតិវិធីច្បាប់ បើអនុវត្តខុសច្បាប់ នឹងជាប់ទោសទណ្ឌ

* ព័ត៌មានអន្តរជាតិ (World News)
១៖ មេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជាឲ្យកងទ័ពអាកាស ត្រៀមកម្ទេចនាវា ដឹកយន្តហោះ ចម្បាំងអាមេរិក!
២៖ សហរដ្ឋអាមេរិក ស្នើឱ្យចិនដាក់សម្ពាធកូរ៉េខាងជើង ឲ្យខ្លាំងបន្ថែមទៀត ព្រោះប្រទេសនេះ មិនញញើតអាមេរិក និងអន្តរជាតិ
៣៖ បារ៉ែនប្រកាស «បណ្តេញជនជាតិកាតាទាំងអស់ចេញពីប្រទេស និងបិទស្ថានទូត​ទាំងស្រុង» ខណៈដែល​តំបន់មជ្ឈិមបូព៌ា​កំពុងរង្គោះរង្គើរ!
៤៖ ប្រធានាធិបតីហ្វីលីពីន និយាយថា លោកត្រូវការសព្វាវុធយោធាថ្មីៗបកពីកេស ដើម្បីកម្ទេចពួកភេរវករ មិនមែនអាវុធមួយទឹកពីអាមេរិកនោះទេ៕