(ភ្នំពេញ)៖ ហាងការ៉េខេមដ៏ឈ្ងុញឆាញ់ «ឌីឃ្យូខេក» នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានផ្តល់កាដូជូន អង្គភាពព័ត៌មាន Fresh News នូវនំខេកចំនួន២ខេក ដែលមានរសជាតិឈ្ងុញឆាញ់ញុំាហើយចង់ញុំាទៀត។
អង្គភាពព័ត៌មាន Fresh News ជាអង្គភាពមួយក្នុងចំណោមអង្គភាពមួយចំនួនទៀត ដែលទទួលបានកាដូដ៏ពិសេស មួយនេះ។
នេះជាការច្នៃប្រធិតថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក ខុសប្លែកពីហាងនំខេកដទៃទៀត ដោយសារតែ ហាងការ៉េ ខេកដ៏ឈ្ងុញឆាញ់ «ឌីឃ្យូខេក» បានផលិតការ៉េមជានំខេក ដែលមានច្រើនរសជាតិសម្រាប់អតិថិជនជ្រើសរើសបាន តាមចំណង់ចំណូលចិត្ត។
ហាង «ឌីឃ្យូខេក» មានលក់នូវការ៉េមខេកខ្រើនរសជាតិរួមមាន ហេមភីបឺសដេ ក្លាស៉ីកខេក រ៉េនបូ ស្រ្តរប៊ែរីសូកូឡា ឆូកូស្រ្តរប៊ែរី ឡូខេក ប្រោននីខារ៉ាម៉ែល ប្រោននីស្រ្តរប៊ែរី សូកូឡាអ៉ិចស្រ្ទីមជាដើម។
នៅក្នុងឱកាសពិសេសនេះ ហាង «ឌីឃ្យូខេក» ក៏មានការបញ្ចុះតំលៃពិសេសជូនអតិថិជនផងដែរ។ ដូចនេះបើ បងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍អាចអញ្ជើញទិញភ្លក់ទាំងអស់គ្នា ឬអាចទំនាក់ទំនងបានតាម ០២៣ ៨៨០ ៨៨០៕