(តាកែវ)៖ គណនី Facebook របស់អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលមានឈ្មោះជាភាសាអង់គ្លេសថា «Vannak Lay» ត្រូវបានក្រុមជនខិលខូច Hack យកទៅគ្រប់គ្រង នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
រដ្ឋបាលសាលាខេត្តតាកែវ បានប្រកាសឲ្យដឹងនៅព្រឹកនេះថា នៅវេលាម៉ោង ៩៖៤៥នាទីព្រឹកនេះ គណនី Facebook របស់លោកអភិបាលតាកែវ ត្រូវបានក្រុមជនខិលខូចដណ្ដើម យកគ្រប់គ្រង ព្រមទាំងបានប្ដូររូបភាពនៅលើ Profile Photo និង Cover Photo ខុសពីរូបដើមថែមទៀតផង។
បើតាមសេចក្ដីប្រកាស របស់រដ្ឋបាលសាលាខេត្ត បច្ចុប្បន្នក្រុមការងារកំពុងតែព្យាយាម ធ្វើការដណ្ដើមគណនី របស់លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ យកមកគ្រប់គ្រងវិញ៕