សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសារសព លោក អ៉ិត សេដ្ឋា ពិធីករដ៏ល្បីនៅកម្ពុជា
05-06-2017 11:17
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់ប្រមុខដឹកនាំ រាជរដ្ឋាភុបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនចំពោះ លោក យាយ យឹម សំអឿន ជាម្តាយរបស់ លោក អ៉ិត សេដ្ឋា ពិធីករដ៏ល្បីនៅកម្ពុជា ដែលទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃម្សិលមិញ ក្នុងជន្មាយុ ៤៧ឆ្នាំ។
លិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបរាប់ឲ្យដឹងថា «មរណភាពរបស់លោក អ៉ិត សេដ្ឋា គឺមិនត្រឹមតែបាត់បង់ កូនប្រុសជាតីស្រឡាញ់ ប្រកបដោយកតញ្ញូតាធម៌ ចំពោះឱពុក ម្តាយ និងបិតានៃបុត្រទាំង៣ ប៉ុណ្ណោះទេ តែជាការបាត់បង់ ពិថីករដ៏ឆ្នើមរបស់ស្ថានីយ៍ទូរទស្សន៍ CTN គឺជាការបាត់បង់ ធនធានមនុស្សដែល មានវិជ្ជាជីវៈត្រឹមត្រូវ មានក្រមសីលធម៌»។