(ភ្នំពេញ)៖ នៅ​ដំណាច់​ខែ​កក្កដា ឆ្នាំ២០១៧ខាងមុខនេះ ពិព័រណ៍​រថយន្ត Rolls-Royce «ម៉ូដែល Phantom ដ៏អស្ចារ្យទាំង ៨ គ្រឿង» នឹង​ប្រមូល​ផ្ដុំ​នូវ​ម៉ូដែល Phantom ដ៏អស្ចារ្យ​បំផុត​​ក្នុងរយៈកាល​ ៩២ ឆ្នាំមក​នេះ ដែល​ប្រព្រឹត្ត​ទៅ​នៅ Mayfair ទីក្រុង​ឡុងដ៍ ។

ពិព័រណ៍​​នេះ​ នឹង​ស្វាគមន៍​ការ​មក​ដល់​នៃ​ជំនាន់​ក្រោយ​របស់​រថយន្ត​ដ៏ប្រណីត​បំផុត​នេះ ដោយក្នុងរយៈកាល​ប្រាំបីសប្ដាហ៍ខាង​មុខនេះ រថយន្ត Rolls-Royce នឹង​ប្រកាស​ថាតើ​រថយន្ត Phantom ដ៏អស្ចារ្យណាខ្លះ​​ ដែល​នឹង​ត្រូវ​ធ្វើដំណើរពីប្រទេសនានា​ក្នុងពិភព​លោក ទៅកាន់ទីក្រុង​ឡុងដ៍​ ដោយរៀប​រាប់អំពីដំណើរ​រឿង​នៃ​រថយន្ត​ទាំងអស់នេះ និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​រថយន្តទាំងនេះ​បាន​ឆ្លង​កាត់ ។

រឿង​ដំបូងគេ​ គឺត្រូវ​បានកត់​ត្រាថាជា «រថយន្ត Phantom I របស់​លោក Fred Astaire» ។

សូមទស្សនា រូបភាពរថយន្ដដូចខាងក្រោម៖​​