(ភ្នំពេញ)៖ អង្គការអន្តរជាតិធំៗចំនួន៣ ដែលបានចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតនៅកម្ពុជាថា ទទួលយកបាន និងមានឥរិយាបទថ្លៃថ្នូ ហើយក៏ជាគំរូដ៏អស្ចាស់សម្រាប់ពិភពលោក។
អង្គការអន្តរជាតិទាំងនោះ រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-International) សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ មានប្រជាពលរដ្ឋចំនួន ៦,៧៤៣,៣២៩នាក់ ស្មើនឹង ៨៥.៧៤ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ បានទៅបោះឆ្នោត។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង ៣៖០០រសៀល។ លទ្ធផលបឋមបានបង្ហាញ គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ ដោយទទួលបាន១១៦៣ឃុំ ខណៈគណបក្សប្រឆាំងទទួលបាន ៤៨២ឃុំ និងគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំ ក្នុងចំណោម ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិទាំង៣ ដែលធ្វើឡើងដោយឡែកៗពីគ្នា៖