(ភ្នំពេញ)៖ លទ្ធផលបឋមក្រៅផ្លូវការដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានាៗបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តឈ្នះដោយ គ្រប់គ្រងឃុំ/សង្កាត់ភាគច្រើន ជាថ្មីម្តងទៀត ក្នុងចំណោមឃុំ/សង្កាត់សរុប ១៦៤៦ឃុំ/សង្កាត់ នៅទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

* សូមបញ្ជាក់នេះជាលទ្ធផលបឋមក្រៅផ្លូវការ ដែលទទួលបានពីបណ្តាខេត្តទូទាំងរួមមានដូចខាងក្រោម៖

១៖ រាជធានីភ្នំពេញ សុរប១០៥សង្កាត់៖ CPP 51 CNRP 54
២៖ ពោធិ៍សាត់ សរុប៤៩ឃុំ-សង្កាត់៖ CPP 49 CNRP 0
៣៖ បាត់ដំបង សរុប១០២ឃុំ-សង្កាត់៖ CPP 54 CNRP 48
៤៖ ព្រៃវែង សុរប១១៦ឃុំ-សង្កាត់៖ CPP 73 CNRP 43
៥៖ ត្បូងឃ្មុំ សុរប៦៤ឃុំ-សង្កាត់៖ CPP 46 CNRP 18
៦៖ ព្រះវិហារ សរុប៥១ឃុំ-សង្កាត់៖ CPP 45 CNRP 6
៧៖ សៀមរាប សរុប១០០ឃុំ-សង្កាត់៖ CPP 44 CNRP 56
៨៖ ស្វាយរៀង សរុប៨០ឃុំ-សង្កាត់៖ CPP 73 CNRP 7
៩៖ ក្រចេះ សរុប៤៧ឃុំ-សង្កាត់៖ CPP 38 CNRP 9
១០៖ បន្ទាយមានជ័យ សរុប៦៥ឃុំសង្កាត់៖ CPP 54 CNRP 10 ខ្មែររួបរួមជាតិ 1
១១៖ កំពង់ស្ពឺ សរុប៨៧ឃុំសង្កាត់៖ CPP 78 CNRP 9
១២៖ កំពង់ធំ សរុប៨១ឃុំសង្កាត់៖ CPP 42 CNRP 39
១៣៖ កណ្តាល សរុប១២៧ឃុំសង្កាត់៖ CPP 79 CNRP 48
១៤៖ ឧត្តរមានជ័យ សរុប២៤ឃុំសង្កាត់៖ CPP 23 CNRP 1
១៥៖ មណ្ឌលគិរី សរុប២១ឃុំសង្កាត់៖ CPP 21 CNRP 0
១៦៖ រតនគីរី សរុប៥០ឃុំសង្កាត់៖ CPP 48 CNRP 2
១៧៖ កំពត សរុប៩៣ឃុំសង្កាត់៖ CPP 71 CNRP 22
១៨៖ កោះកុង សរុប២៩ឃុំសង្កាត់៖ CPP 26 CNRP 3
១៩៖ ព្រះសីហនុ សរុប២៩ឃុំសង្កាត់៖ CPP 26 CNRP 3
២០៖ កែប សរុប៥ឃុំសង្កាត់៖ CPP 5 CNRP 0
២១៖ ប៉ៃលិន សរុប៨ឃុំសង្កាត់៖ CPP 7 CNRP 1
២២៖ កំពង់ចាម សរុប១០៩ឃុំសង្កាត់៖ CPP 33 CNRP 76
២៣៖ កំពង់ឆ្នាំង សរុប៧០ឃុំ​សង្កាត់៖ CPP 62 CNRP 8
២៤៖ ស្ទឹងត្រែង សរុប៣៤ឃុំសង្កាត់៖ CPP 33 CNRP 1
២៥៖ តាកែវ សរុប១០០ឃុំសង្កាត់៖ CPP 82 CNRP 18

* សរុបទូទាំងប្រទេស៖ CPP ឈ្នះ២២ខេត្ត CNRP ឈ្នះ៣រាជធានីខេត្ត (ភ្នំពេញ សៀមរាប និងកំពង់ចាម)។
* គណបក្សប្រជាជនកម្ពុជា (CPP) ទទួល1163ឃុំសង្កាត់, គណបក្សសង្គ្រោះជាតិ (CNRP) ទទួលបាន482ឃុំសង្កាត់ និង គណបក្សខ្មែររួបរួមជាតិ1ឃុំសង្កាត់។

* សូមបញ្ជាក់ថា នេះជាតួលេខបឋមក្រៅផ្លូវការតែប៉ុណ្ណោះ៕