(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានប្រកាសថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងត្រូវប្រកាសនៅតាមកញ្ចក់ទូរទស្សន៍ជាតិ TVK និងគេហទំព័រ គ.ជ.ប នៅវេលាម៉ោង៧យប់នេះ។​

ការប្រកាសបែបនេះធ្វើឡើងនៅក្នុងសន្និសីទ នាល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការ គ.ជ.ប៕