(ភ្នំពេញ)៖ មន្រ្តី គ.ជ.ប បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជាង៨៥ភាគរយ នៅក្នុងចំណោម ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង៧,៨លាននាក់ បានទៅបោះឆ្នោតបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ ខណៈដែលអ្នកមានឈ្មោះក្នុងបញ្ជី ប្រមាណជិត១៥ភាគរយទៀត បានអវត្តមាន។
* របាយការណ៍ គ.ជ.ប បង្ហាញថា៖ អ្នកបានទៅបោះឆ្នោតមានចំនួន ៦,៧៤៣,៣២៩នាក់ ស្មើ ៨៥,៧៤ភាគរយ។
ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង៕