(ភ្នំពេញ)៖ សន្លឹកឆ្នោតនៅទូទាំងប្រទេស កំពុងត្រូវបានរាប់ជាបណ្តើរៗ ខណៈលទ្ធផលបឋមនឹងប្រកាសនៅល្ងាចនេះដោយ គ.ជ.ប។ ប្រជាពលរដ្ឋកំពុង រង់ចាំទទួលដំណឹងនៃលទ្ធផល។  

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់នូវលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ពីទីស្នាក់ការរបស់ គ.ជ.ប។

សូមជំរាបថា ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបិទទ្វារហើយ នៅវេលាម៉ោង៣៖០០នាទីរសៀលនេះ៕