(ភ្នំពេញ)៖ មន្រ្តីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមម៉ោង៣៖០០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានបិទបញ្ចប់ហើយជាផ្លូវការ បន្ទាប់ពីបើកទ្វារស្វាគមន៍ អ្នកបោះឆ្នោតចាប់តាំងពី ម៉ោង៧៖០០នាទីព្រឹក។

* ចំនួនអ្នកបានទៅចូលរួមបោះឆ្នោត មិនទាន់ទទួលបានការបញ្ជាក់ពីមន្រ្តី គ.ជ.ប នៅឡើយនោះទេ។ សូមរង់ចាំព័ត៌មាន Update បន្ថែមទៀត។

បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមន្ត្រី គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្គាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ៕