(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក...

១៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ទោសនឹងរង់ចាំអ្នកដែលមានចេតនាទុច្ចរិត បង្កបញ្ហាដល់ការបោះឆ្នោត (ចុចអាន)

២៖ សម្តេចក្រឡាហោម ស ខេង ព្រមានថា ប្រសិនបើអង្គការ ឬបុគ្គលណា ដែលអុកឡុកស្ថានការណ៍អំពីលទ្ធផលបោះឆ្នោត នឹងទទួលទោសតាមច្បាប់ (ចុចអាន)

៣៖ ខុទ្ទកាល័យសម្តេច ស ខេង ចាត់ទុកសម្តីលោក គង់ គាំ ដែលថ្លែងថា ទុកតំណែងឧបនាយករដ្ឋមន្រ្តី ជូនសម្តេច ស ខេង នៅពេលឈ្នះឆ្នោតដឹកនាំប្រទេស គឺជាការប្រមាថកិត្តិយសសម្តេច ស ខេង (Video inside) (ចុចអាន)

៤៖ សារព័ត៌មានបរទេសដ៏ល្បី Globe ប្រចាំតំបន់អាស៊ីអាគ្នេយ៍ចេញផ្សាយ «បុគ្គលលេចធ្លោក្នុងវិស័យសារព័ត៌មានកម្ពុជា» ! (ចុចអាន)

៥៖ ដើម្បីជីវភាពប្រជាពលរដ្ឋខ្មែរ ! រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចុះតថ្លៃអគ្គិសនី នឹងបន្តខិតខំពង្រីកបណ្តាញអគ្គិសនីជាតិទូទាំងប្រទេស (ចុចអាន)

៦៖ ក្រោយដកហូតរមណីយដ្ឋានអង្គរមកគ្រប់គ្រងវិញ រាជរដ្ឋាភិបាលទទួលបានចំណូលសម្រាប់ថវិកាជាតិកើនឡើង និងថែមទាំងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀត (ចុចអាន)

៧៖ មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ ទទួលបានការដំឡើងប្រាប់បៀវត្សរ៍២ដងក្នុង១ឆ្នាំ, ឆ្នាំ២០១៨ ទទួលបានប្រាក់បៀវត្សរ៍ទាបបំផុត លើសពី១លានរៀល (ចុចអាន)

៨៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ម៉ូតូ និងលើកលែងពន្ធជាច្រើនទៀត មួយរយៈពេលចុងក្រោយនេះ (ចុចអាន)

៩៖ ដើម្បីជួយប្រជាជនទប់ស្កាត់បំណុលវ័ណ្ឌក កាលពីដើមខែមេសាកន្លងទៅ រាជរដ្ឋាភិបាលចេញមុខអន្តរាគមន៍ ទម្លាក់អត្រាការប្រាក់កម្ចី មកនៅខ្ពស់បំផុតត្រឹម១៨%ក្នុង១ឆ្នាំ ដែលពេលមុនជាង៣០% (ចុចអាន)

១០៖ រាជរដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃការប្រើប្រាស់ទឹកស្អាត ដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ (ចុចអាន)