Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី គ.ជ.ប៖ គិតត្រឹមម៉ោង២រសៀល ការបោះឆ្នោតនៅរាជធានីភ្នំពេញសម្រេចបាន៨០%​ ខណៈការបោះឆ្នោតទូទាំងប្រទេសមិនទាន់អាចបញ្ជាក់បាន

04-06-2017 14:40

(ភ្នំពេញ)៖ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោង២៖០០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សម្រាប់នៅរាជធានីភ្នំពេញ សម្រេចបាន៨០ភាគរយហើយ ខណៈការបិទការិយាល័យផ្លូវការនឹងធ្វើការឡើងនៅម៉ោង៣៖០០នាទីរសៀលថ្ងៃនេះ។

យ៉ាងណាមន្ត្រី គ.ជ.ប មិនទាន់អាចបញ្ជាក់ពីភាគរយនៃការបោះឆ្នោត នៅទូទាំងប្រទេសនោះទេ។

សូមជម្រាបថា គិតត្រឹម២៖៣០នាទីរសៀលនេះ នៅសល់តែ៣០នាទីទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងត្រូវបញ្ចប់ សូមបងប្អូនអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា៕