(បាត់ដំបង)៖ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារតែសកម្មជនរូបនេះ បានកាន់សន្លឹកឆ្នោត ក្លែងក្លាយមួយសន្លឹក ចូលទៅកាន់ការិយាល័យបោះឆ្នោតលេខ 0291 ក្នុងឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញហើយ។

លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់អង្គភាព Fresh News ថា «ក្រោយការសួរនាំរួចមក យើងបានអនុញ្ញាត ឲ្យគាត់ ត្រឡប់ទៅវិញហើយ»