(ភ្នំពេញ)៖ គិតត្រឹមម៉ោង២៖០០នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គឺនៅសល់ពេលប្រមាណតែ១ម៉ោង​ទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់, សូមបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលខ្លួនពេញចិត្ត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានចំនួនជាង៥០% ហើយ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ ត្រូវបានចាប់ដំណើរការពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល៕