(ភ្នំពេញ)៖ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានមន្រ្តី គ.ជ.ប បណ្តេញចេញពីការិយាល័យបោះឆ្នោត នៅការិយាល័យបោះឆ្នោត ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលសកម្មជនរូបនេះ បានដើរចូលនៅក្នុងការិយាល័យ ដោយមានបិទ ស្លាកសញ្ញាគណបក្ស លើទូរស័ព្ទដៃរបស់ខ្លួន។

អាជ្ញាធរសង្កាត់ផ្សារ បានឲ្យដឹងថា បុរសម្នាក់នេះជាសកម្មជន គណបក្សសង្គ្រោះជាតិដ៏សកម្មម្នាក់ នៅខណ្ឌដូនពេញ ហើយពេល ដែលការបោះឆ្នោត កំពុងតែដំណើរការនោះ ស្រាប់តែសកម្មជនម្នាក់នេះ បានដើរទៅការិយាល័យនោះ ហើយលើកទូរស័ព្ទដៃនិយាយ ពេលនោះមន្រ្តីការិយាល័យ ក៏បានបណ្តេញចេញតែម្តង ដោយសារតែមានបិតស្លាកសញ្ញាគណបក្ស និងចង់រំខានការបោះឆ្នោត៕