(ភ្នំពេញ)៖ ការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅវេលា​ម៉ោង៥៖០០ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ តាមរយៈវិទ្យុជាតិ ទូរទស្សន៍ជាតិ វេបសាយរបស់ គ.ជ.ប និងទំព័រ Facebook រ​បស់អ្នកនាំពាក្យ គ.ជ.ប ក្រោយពេលបិទបញ្ចប់ការបោះឆ្នោត រយៈពេល២ម៉ោង។

Fresh News TV នឹងធ្វើការផ្សព្វផ្សាយបន្តផ្ទាល់ពី គ.ជ.ប អំពីលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅវេលាម៉ោង៥៖០០ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ៕