(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ដោយសារតែសកម្មជនរូបនេះ បានកាន់សន្លឹកឆ្នោត ក្លែងក្លាយមួយសន្លឹក ចូលទៅកាន់ការិយាល័យបោះឆ្នោតលេខ 0291 ក្នុងឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

មន្រ្តីនគរបាលស្រុកថ្មគោល បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា សន្លឹកឆ្នោតដែលត្រូវបានសកម្មជនបក្សសង្គ្រោះជាតិម្នាក់នេះ កាន់ចូលទៅក្នុង ការិយាល័យបោះឆ្នោតខាងលើ គឺមានសញ្ញាគូសត្រង់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសកម្មជននោះមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេ។  

នៅពេលនេះកម្លាំងនគរបាល កំពុងសួរនាំដើម្បីរកមូលហេតុពិត និងមានចំណាត់ការតាមច្បាប់ គ.ជ.ប ដែលបានកំណត់៕