នៅសល់ប្រមាណជិត៣ម៉ោងទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងត្រូវបញ្ចប់, សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា !
04-06-2017 12:28
(ភ្នំពេញ)៖ គិតត្រឹមម៉ោង១២៖១៥នាទី ថ្ងៃត្រង់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ គឺនៅសល់ពេលប្រមាណជិត៣ម៉ោងទៀតប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់, សូមបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលខ្លួនពេញចិត្ត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ Fresh News នៅមុននេះបន្តិចថា គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានចំនួនជាង ៥០% ហើយ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។
* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤នេះ ត្រូវបានចាប់ដំណើរការពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល៕