(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្គាប់ឱ្យប្រធានមន្ទីរពេទ្យនៅគ្រប់រាជធានី-ខេត្ត តាមឱ្យបានគ្រប់ សភាពការណ៍ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ។ នេះបើតាមទំព័រ Facebook របស់ លោក ខៀវ កាញារីទ្ធ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានព្រមានដល់ប្រធានមន្ទីរព័ត៌មានទាំងនោះ ចំពោះការនៅស្ងៀមមិនមានសកម្មភាពផងដែរ។ លោកថ្លែងយ៉ាងដូច្នេះថា «សូមមន្ទីរព័ត៌មានគ្រប់ខេត្តតាមគ្រប់សភាពការណ៍ក្នុងថ្ងៃនេះ ហាមដេកលក់»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដោយមានគណបក្សចំនួន១២ ចូលរួមប្រកួតប្រជែង៕