Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមរក្សាសណ្តាប់ធ្នាប់ ដើម្បីជោគជ័យនៃការ បោះឆ្នោតសម្រាប់ជាតិ

04-06-2017 09:56

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រមទាំងបានអរគុណផងដែរ ចំពោះប្រជាពលរដ្ឋដែលបានចូលរួម រក្សាសណ្តាប់ធ្នាប់ ដើម្បីជោគជ័យនៃការបោះឆ្នោតសម្រាប់ប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់លើ Facebook នៅមុននេះបន្តិថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទៅចូលរួមបោះឆ្នោតរួចរាល់ហើយ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ដោយបានទៅបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៤៕