(សៀមរាប)៖ បន្ទាប់ពីការិយាល័យបោះឆ្នោត បានបើកឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោត នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ, អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង និងភរិយា បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅការិយាល័យ នាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតក្នុងសង្កាត់ស្លាក្រាម ក្រុងសៀមរាប រួចហើយ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ ត្រូវបានចាប់ដំណើរការពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ លោក ហង្ស ពុទ្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះចូលរួមបោះឆ្នោតរួចរាល់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕