(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ James Ricketson អាយុ៦៨ ឆ្នាំ ដែលបានចូលក្នុងប្រទេសកម្ពុជា​ ធ្វើសកម្មភាពលួចយកព័ត៌មានដើម្បីយកទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យបានបិទបាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែនរបស់ខ្លួនចំពោះសមត្ថកិច្ច។

ដើម្បីរក្សាសុវត្ថិភាពសន្តិសុខក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំជំរុញការស៊ើបអង្កេត ចាត់វិធានការតាមច្បាប់៕