(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា ទោសនឹងរង់ចាំអ្នកដែលមានចេតនាទុច្ចរិត បង្កបញ្ហាដល់ការបោះឆ្នោត នៅថ្ងៃស្អែកនេះ។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា «ទោសនឹងរង់ចាំអ្នកដែលមានចេតនាទុច្ចរិត បង្កបញ្ហាដល់ការបោះឆ្នោតនាថ្ងៃស្អែកនេះ! ក្រៅពីទោសប្បញ្ញត្តិក្នុងច្បាប់បោះឆ្នោត នៅមានទោសព្រហ្មទណ្ឌទៀត សម្រាប់រង់ចាំអ្នកដែលមានបំណងទុច្ចរិត! មន្ត្រីអនុវត្តច្បាប់ មានកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីការពារដំណើរការបោះឆ្នោតនាថ្ងៃស្អែកនេះ!»។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ កម្ពុជានឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលមានឃុំសរុប១៦៤៦ឃុំ-សង្កាត់ទូទាំងប្រទេស។
សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានដែរថា ប្រសិនបើអង្គការ ឬបុគ្គលណា ដែលអុកឡុកស្ថានការណ៍អំពី លទ្ធផលបោះឆ្នោត នឹងទទួលទោសតាមច្បាប់។
ខាងក្រោមនេះ ជាច្បាប់កំណត់ទោសចំពោះអ្នកដែលបង្កចេតនាទុច្ចរិត សម្រាប់ការបោះឆ្នោតនៅកម្ពុជា៖