(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅវេលាម៉ោងនប្រមាណ ១១៖៣០នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះ បាននិងកំពុងជួបក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន៣ក្រុម ដើម្បីពិភាក្សាពីការ ដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន៣ក្រុម ដែលចូលរួមពិភាក្សានៅថ្ងៃនេះរួមមាន៖ ក្រុមអ្នកប្រជាអិបេតយ្យនិយមកណ្តាល (CDI International) ក្រុមសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងក្រុមចុងក្រោយមកពីអង្គការ អ្នកប្រជាធិបេតយ្យ និយមកណ្តាលអាស៊ី-ប៉ាស៊ីហ្វិក៕