គ្រោះធម្មជាតិ! ភ្លៀងលាយខ្យល់កន្ត្រាក់ បក់បំផ្លាញផ្ទះប្រជាពលរដ្ឋ៩ខ្នង នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
03-06-2017 07:30
(ស្វាយរៀង)៖ សេចក្តីរាយការណ៍ពីមន្ត្រីនគរបាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះបានឲ្យដឹងថា គ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានបោកបក់បំផ្លាញផ្ទះ របស់ប្រជាពលរដ្ឋចំនួន៩ខ្នង ឃុំក្រោលគោ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតនោះរួមមាន៖
១៖ ឈ្មោះ សូ ទូច ភេទប្រុស អាយុ២៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណ៤ម៉ែត្រ នៅភូមិព្រៃខ្លា។
២៖ ឈ្មោះ សូ សាមួន ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ នៅភូមិព្រៃខ្លា។
៣៖ ឈ្មោះ នេត ធួន ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស៊ីប្រូទំហំ៧ម៉ែត្រ គុណ៦ម៉ែត្រ នៅភូមិព្រៃខ្លា។
៤៖ ឈ្មោះ ងួន សាគ្រឹម ភេទប្រុស អាយុ៥៩ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ទំហំ៨ម៉ែត្រគុណ៧ម៉ែត្រ ភូមិព្រៃខ្លា។
៥៖ ឈ្មោះ សំភិន ភេទប្រុស អាយុ៦១ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្លសី ទំហំ៧ម៉ែត្រ គុណ៦ម៉ែត្រ នៅភូមិព្រៃខ្លា។
៦៖ ឈ្មោះ ឌឿក សារ៉យ ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ ស័ង្កសីទំហំ៧ម៉ែត្រ គុណ៦ម៉ែត្រនៅភូមិព្រៃខ្លា។
៧៖ ឈ្មោះ ពេជ សុខៃ ភេទស្រី អាយុ៥៨ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រគុណ៦ម៉ែត្រ រស់នៅភូមិឬស្សីជួរខាងត្បូង។
៨៖ ឈ្មោះ រ័ត្នរុំ ភេទប្រុស អាយុ៣៧ឆ្នាំ ផ្ទះធ្វើអំពីឈើប្រកស័ង្កសីទំហំ៧ម៉ែត្រ គុណ៦ម៉ែត្រនៅភូមិព្រៃធ្នង់។
៩៖ ឈ្មោះ អួន សុខេង ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រគុណ៤ម៉ែត្ររស់នៅភូមិព្រៃធ្នង់៕