(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា ,លោក វ៉ាន់ សារាយ, កញ្ញា​ ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ានិង លោក សៀ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

 

* ព័ត៌មានជាតិ (Cambodia News)
១៖ ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសដក​មេឃុំ ឬចៅសង្កាត់ណា ដែលមិនបម្រើពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អ​ នៅពេលឈ្នះឆ្នោត
២៖ សម្តេចតេជោ ហ៊ុន សែន សន្យាចំពោះព្រះសារីរិកធាតុថា នឹងបន្តខំប្រឹងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន, ក្បួនឃោសនារកសំឡេងឆ្នោតដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន កក្រើករាជធានីភ្នំពេញ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ «សម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិត,​ សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា»
៤៖ សម្តេចតេជោ ហ៊ុន សែន៖ សមាជិកបក្សប្រជាជន៥លាននាក់ បានអនុវត្តការងារយ៉ាងត្រឹមត្រូវមិនដូច គណបក្សដទៃ ដើរបង្ហាញអាកប្បកិរិយាទំនើង បង្កជម្លោះ
៥៖ អ្នកនាំពាក្យបក្សកាន់អំណាច រិះគន់ថា សហអាមេរិកតែងឈឺចាប់ពេលគេលូកដៃចូលកិច្ចការបោះឆ្នោតខ្លួន ប៉ុន្តែបែរជាចូលចិត្តលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជាទៅវិញ
៦៖ គ.ជ.ប បញ្ជាក់ថា គ្មានការស្នើពីភាគីអន្តរជាតិឲ្យប្រកាសលទ្ធផលបោះឆ្នោតនៅថ្ងៃទី០៤ មិថុនា នោះឡើយ, ថ្ងៃ០៤ មិថុនា ផ្សាយតែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ
៧៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រតិកម្មទៅនឹងការលើកឡើងដោយស្នើ និយោជក អនុញ្ញាតឱ្យកម្មករឈប់សម្រាកបន្ថែម អំឡុងពេលបោះឆ្នោត
៨៖ រាជរដ្ឋាភិបាលបញ្ចុះតម្លៃការប្រើប្រាស់ទឹកស្អាត ដែលផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ
៩៖ នៅថ្ងៃនេះ កម្លាំងនគរបាលអន្តោប្រវេសន៍ បណ្ដេញវៀតណាម៩នាក់ ក្រោយឆ្លងចូលស្នាក់នៅ និងធ្វើការដោយខុសច្បាប់

* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ ប្រកាសថា នឹងចាកចេញពីកិច្ចព្រមព្រៀង ស្តីពីបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស» ខណៈមេដឹកនាំបារាំងព្រមានពីបញ្ហា ដែលអាមេរិកនឹងប្រឈម!
២៖ លោកក រ៉ូឌ្រីហ្គោ ឌូតឺតេ «ទាស់សម្តីបែកផ្សែងជាមួយ កូនស្រីលោកស្រី គ្លីនតុន »
៣៖ មានករណីបាញ់រះដ៏សាហាវមួយទៀត ក្នុងទីក្រុងម៉ានីល បណ្តាលមនុស្ស ៣៤នាក់ស្លាប់ និង៥៤នាក់របួសធ្ងន់
៤៖ អាមេរិកគ្រោងធ្វើតេស្ត ប្រព័ន្ធបាញ់ទម្លាក់មីស៊ីលផ្លោង ICBM ជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨» និងគ្រោងដាក់ពង្រាយ៤៤គ្រឿង ក្នុងឆ្នាំ២០១៧!

(លោក លឹម ជាវុត្ថា ,លោក វ៉ាន់ សារាយ, កញ្ញា​ ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក សៀរ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ)