(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌២ផ្សេងគ្នា បញ្ជាក់អំពីចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ។
គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មាន៖
* អ្នកសង្កេតការណ៍ជាតិ មកពីអង្គការ ស្ថាប័ននានាសរុបចំនួន ៧៤,៦៧១នាក់ ដែលមានស្រីចំនួន៣៩៥៥៥នាក់។
* អ្នកសង្កេតការណ៍អន្តរជាតិ មកពីបណ្តាស្ថានទូត អង្គការអន្តរជាតិនានា សរុបចំនួន៣៨៤នាក់៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖