(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា មានអ្នកព័ត៌មានជាតិ និងអន្តរជាតិជិត ៨០០នាក់ បានចុះឈ្មោះ ដើម្បីចូលរួមយកព័ត៌មានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលឈានចូលមកដល់នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

បើតាមសេចក្តីប្រកាសរបស់ គ.ជ.ប អ្នកព័ត៌មានដែលចូលរួមយកព័ត៌មាននៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ អ្នកព័ត៌មានជាតិមានចំនួន ៦២៨នាក់ និងអ្នកព័ត៌មានអន្តរជាតិ ១៦០នាក់៕