Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃបិទយុទ្ធនាការឃោសនា! ទេសរដ្ឋមន្រ្តី អៀង មូលី ដឹកនាំសមាជិកបក្ស ធ្វើយុទ្ធនាការរកសំឡេងឆ្នោត ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

02-06-2017 16:57

(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានដឹកនាំយុទ្ធនាការឃោសនា ស្វែងរកសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា នៅឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

បន្ទាប់ពីជួបជុំសមាជិកសមាជិកា នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំស្វាយរំពា ក្បួនសមាជិកសមាជិកាគណបក្សចំនួន៤៥៣នាក់ តាមរថយន្ត៣៩គ្រឿង ម៉ូតូ៥១គ្រឿង បានដង្ហែចេញពីស្នាក់ការបក្ស ស្របពេលដែលផ្សាយបន្តប្រសាសន៍ សម្តេចតេជោជូនជនរួមជាតិក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ។

លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ ដល់សមាជិកសមាជិកាគណបក្សឱ្យប្រែក្លាយ ពីសមាជិកភាពមួយនាក់ ទៅជាសន្លឹកឆ្នោតមួយសន្លឹក និងនាំបងប្អូន មិត្តភក្តិបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតខ្លួនឯង ដើម្បីបន្តការអភិវឌ្ឍ៕