(កណ្តាល)៖ លោក ឌុល គឿន អនុប្រធានទី១គណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល បានដឹកនាំសមាជិក និងអ្នកគាំទ្រ ជាង១ម៉ឺននាក់ ឃោសនារកសំឡេងឆ្នោត នៅស្រុកកៀនស្វាយ នាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនា រកសំឡេងឆ្នោត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ។
ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ នៅស្រុកកៀនស្វាយមានការចូលរួមពីមន្ត្រីរាជការ ជាសមាជិក គណបក្ស ព្រមទាំងសមាជិកគណបក្ស ឃុំទាំង៨ ក្នុងស្រុកកៀនស្វាយ សរុបចំនួន ១២,៦៤៥នាក់ ក្នុងនោះ មានស្រី ៥,៩៨៧នាក់ ។
នៅក្នុងយុទ្ធនាការឃោសនានោះ ក៏បានប្រើប្រាស់មធ្យោបាយរថយន្ត ២១៥ គ្រឿង ម៉ូតូ ២.៨៧៧ គ្រឿង កង់បី ២៩គ្រឿង ម៉េក្រូ ៤០គ្រឿង ធុងបាស់ ៦គ្រឿង និងឆៃយុំាចំនួន៦វង់ផងដែរ។
ជាមួយគ្នានោះ លោក ឌុល គឿន និងសមាជិក និងអ្នកគាំទ្រជាង១ម៉ឺននាក់ក៏បានចូលរួម ស្តាប់សេចក្តីថ្លែងការណ៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីលើនោះ លោក ឌុល គឿន ក៏បានសំដែងមតិសំណេះសំណាល នៅពេលដង្ហែក្បួនសមាជិកគណបក្ស រួមគ្នា តាមផ្លូវសំខាន់ៗទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញ៕