(កណ្ដាល)៖ លោក លឹម គានហោ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាឮ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រប្រមាណជាង២ម៉ឺននាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបិទបញ្ចប់។
ថ្លែងមុនដំណើរយុទ្ធនាការ ទីដែលជួបជុំគ្នានៅម្ដុំជើងភ្នំឧដ្គុង លោក លឹម គានហោ បានឲ្យដឹងថា សូមបងប្អូនត្រូវជឿជាក់ទៅគណបក្សប្រជាជនកម្ពុជា ដោយនិយាយតែការពិតមិនចេះនិយាយកុហក ហើយប្រទេសអភិវឌ្ឍន៍រីកចម្រើនរាល់ថ្ងៃគឺ ដោយសារគណបក្សប្រជាជនកម្ពុជា ហេតុនេះបងប្អូនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានជំហរយ៉ាងរឹងមាំបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា គឺបង្កើន សន្តិភាព ប្រទេសជាតិ មានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ ហើយបងប្អូនមានសិទ្ធិសេរីភាព ក្នុងការដើរហើរទៀត ដោយគ្មានការភ័យខ្លាចដូច្នេះត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា។
លោកប្រធានក្រុមការងារ បានផ្ដាំផ្ញើឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសញ្ញាសម្គាល់ឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំរបស់បងប្អូន ហើយសូមមេត្តាកុំភ្លេចនាំយកនូវអត្តសញ្ញាណប័ណ្ណ ឬឯកសារតម្រូវផ្សេងៗ ទៅជាមួយ ដើម្បីទទួលបានសិទ្ធិបោះឆ្នោតស្របច្បាប់។
សូមជម្រាបថា បន្ទាប់ពីស្ដាប់ការថ្លែងសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នៅរាជធានីភ្នំពេញរួច ទើបលោក លឹម គានហោ បានដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រ ហែក្បូនឃោសនាក្នុងមូលដ្ឋានស្រុកពញាឮ៕