Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃបិទយុទ្ធនាការឃោសនា! ឧកញ៉ា សៀង ណាំ ដឹកនាំអ្នកគាំទ្រ សមាជិកបក្ស រាប់ពាន់នាក់ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅស្រុកក្រឡាញ់

02-06-2017 13:57

(សៀមរាប)៖ ​នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដ មណ្ឌលសៀមរាប បានដឹកនាំអ្នកគាំទ្របក្សប្រជាជនកម្ពុជា ប្រមាណ៦ពាន់នាក់ ដើម្បីធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត នាថ្ងៃបិទបញ្ចប់នេះ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ មុននឹងចាប់ផ្ដើមយុទ្ធនាការ លោកឧកញ៉ា បានថ្លែងសុន្ទរកថា ទៅកាន់សមាជិក សមាជិកា និងអ្នកគាំទ្រផងដែរ។

លោកឧកញ៉ា ក៏បានថ្លែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ សមាជិក សមាជិកា និងអ្នកគាំទ្រ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនេះផងដែរ លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសមាជិក សមាជិកា និងអ្នកគាំទ្រទាំងអស់ ដែលមានទំនុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក។ លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន​ គឺប្រទេសមាន សន្តិភាព និងការអភិវឌ្ឍ ដែលបានកើតឡើងមកពីការពលីរបស់ គណបក្សប្រជាជនកម្ពុជា តែមួយគត់៕