(កំពង់ចាម)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលោកស្រី អ៊ុក ម៉ាលី បានដឹកនាំសមាជិកសមាជិកា គណបក្សប្រជាជនរាប់ពាន់នាក់ ក្នុងឃុំចំនួន១០ នៅស្រុកជើងព្រៃ ដង្ហែគណបក្សប្រជាជននៅថ្ងៃបញ្ចប់ យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេស ហើយគណបក្សប្រជាជនយើង គឺបានរំដោះជាតិទឹកដី និងកសាងប្រទេសរីកចម្រើន មកទល់សព្វថ្ងៃនេះ មានគណបក្សប្រជាជន គឺច្បាស់ជាមានសន្តិភាព និងវឌ្ឍនៈភាពសង្គម ហើយជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា គឺជាជោគជ័យរបស់ប្រជាជនកម្ពុជា ដែលអ្វីៗទាំងអស់គឺកើតចេញពីពលិកម្មរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូច្នេះ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺបោះឲ្យខ្លួនឯង ។
លើសពីនោះ នាយឧត្តមសេនីយ៍ ម៉ា ឈឿន បានថ្លែងអំណរគុណ និងអំពាវនាវ អ្នកចូលរួម និងប្រជាពលរដ្ឋទូទាំងស្រុកជើងព្រៃ ខេត្ដកំពង់ចាមនេះ ដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមក និងសូមបន្តបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនបន្តទៀតដើម្បីអភិវឌ្ឍន៍ឃុំ សង្កាត់យើងទាំងអស់គ្នាបន្ថែមការរីកចម្រើន ដើម្បីអនាគតយើង អនាគតកូនចៅយើងគ្រប់គ្នា៕