(ព្រៃវែង)៖ លោក សុខ ខេមរិន អនុប្រធានក្រុមការងារចុះ ជួយស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងជាប្រធានក្រុមការងារចុះជួយឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិកសមាជិកា និងអ្នកគាំទ្រខ្ទង់ពាន់នាក់ បើកយុទ្ធនាការស្វែងរកសំឡេងឆ្នោត នៅថ្ងៃក្រោយ ក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងយុទ្ធនាការថ្ងៃចុងក្រោយនេះ ក្រៅពីលោក សុខ ខេមរិន ក៏មានការចូលរួមពី ក្រុមប្រឹក្សាបក្សឃុំ សាខាបក្សភូមិ និងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងឃុំ ប្រមាណ១០៨០នាក់ ម៉ូតូ៥៣៥គ្រឿង និងរថយន្ត៣៧គ្រឿងផងដែរ។
ជាមួយគ្នានោះ លោក ក៏បានធ្វើការដាស់តឿនឲ្យសកម្មជនកុំជឿតាមការញុះញង់ របស់គណបក្សប្រឆាំងឲ្យសោះ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ គណបក្សប្រឆាំងបានធ្វើនយោបាយប្រជាភិថុតបោកប្រាស់ប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនកុំជឿឲ្យសោះ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គឺតែងនៅជិតប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។
លោកថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាប្រទេស និងមានសន្តិភាព និងការអភិវឌ្ឍន៍ជារៀងរហូត៕