(ភ្នំពេញ)៖ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវិត្តនីតិវិធី នៃអគ្កនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានសហការជាមួយនាយកដ្ឋានច្រកទ្វារទី២ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៩នាក់ ចេញពីទឹកដីកម្ពុជា ពីបទលួចឆ្លងដែនចូល ស្នាក់នៅ និងធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ)។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា បុរសជនជាតិវៀតណាមទាំង៩នាក់នោះ រួមមានឈ្មោះ៖
១៖ NGUYEN HUU NHAN កាន់លិខិតធ្វើដំណើរលេខ 0114833
២៖ DANG XUAN THAO កាន់លិខិតធ្វើដំណើរលេខ 0114834
៣៖ CA VAN DOMG កាន់លិខិតធ្វើដំណើរលេខ 0114835
៤៖ QUANG VAN NINH កាន់លិខិតធ្វើដំណើរលេខ 0114836
៥៖ NGUYEN HUU CHUC កាន់លិខិតធ្វើដំណើរលេខ 0114837
៦៖ NGUYEN HUU TAI កាន់លិខិតធ្វើដំណើរលេខ 0114839
៧៖ NGUYEN DUY LE កាន់លិខិតធ្វើដំណើរលេខ 0114842
៨៖ NGUYEN HUU CUONG កាន់លិខិតធ្វើដំណើរលេខ 0114840
៩៖ NGUYEN HUU HUNG កាន់លិខិតធ្វើដំណើរលេខ 0114841។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តថា ក្រោមការសហការរវាងកម្លាំងចម្រុះខាងលើ ជនជាតិវៀតទាំងនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់គ្នា និងត្រូវបានបណ្ដេញចេញ នៅថ្ងៃនេះតែម្ដង។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី ក្រោមការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនជនជាតិវៀតណាម និងជនជាតិចិនដីគោកចំនួន ៩៣នាក់ នៅការដ្ឋានសំណង់មួយក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ៕